សៀវភៅអក្សរសាស្ត្រខ្មែរ ថ្នាក់ទី១២
សៀវភៅអក្សរសាស្ត្រខ្មែរ ថ្នាក់ទី១២នេះបាននិពន្ធឡើងស្របតាមកម្មវិធីសក្សាថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ សៀវភៅនេះពង្រីកនិងពង្រឹងបន្ថែមទៀតទៅលើសមត្ថភាពទាំង៤គឺ សម្ថភាពស្តាប់ និយាយ អាន និងសរសេរឲកាន់តែសុីជម្រៅនិងមានលក្ខណៈឯកទេស ដើម្បីផ្សារភ្ជាប់ទៅនឹងការសិក្សានៅឧត្តមសិក្សាផងនិងត្រៀមអាជីពផង ។
សៀវភៅនេះបង្ហាញអំពីប្រធានបទសំខាន់ៗស្តីពី វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការសិក្សាអក្សរសាស្រ្ត-អក្សរសិល្ប៍ជាគោលក្នុងការសិក្សាបំណិនច្រើនដូចជា ការសង្ខេប សំយោគ តែងសេចក្តី វិភាគអត្ថបទជាដើម ដែលមានកំរិតខ្ពស់ហើយកាន់តែសុីជម្រៅ ថែមទៀត ។ សៀវភៅនេះនឹងជួយបង្កើនចំណេះដឹងអ្នកសិក្សាឲបានទូលំទូលាយតាមរយៈ ការសិក្សាអត្ថបទអក្សរសិល្ប៍ប្រជាប្រិយ បុរាណ ទំនើប អត្ថបទអត្ថាធិប្បាយពាក្យរាយ ពាក្យកាព្យ ល្ខោន ចម្រៀង របាំ វេយ្យាករណ៍ និងសិល្ប៌វិធីតែងនិពន្ធសម្បូរបែបរបស់អ្នកនិពន្ធកវីជាតិល្បីៗ ។
គណៈកម្មការនិពន្ធសង្ឃឹមថា សៀវភៅអក្សរសាស្ត្រខ្មែរ ថ្នាក់ទី១២នេះនឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្អូនៗនិងជួយបង្កើនថាមពលសិក្សា ហើយនាំប្អូនៗឲស្គាល់ច្បាស់នូវមរតកជាតិខ្មែរដ៏រុងរឿង ថ្លៃថ្នូរ តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ។
សូមប្អូនៗទទួលជោគជ័យជានិច្ចក្នុងការសិក្សា ។
No comments:
Post a Comment