សៀវភៅគណិតវិទ្យាកំរិតមូលដ្ធានថ្នាក់ទី១២
សៀវភៅគណិតវិទ្យាកំរិតមូលដ្ធានថ្នាក់ទី១២ រួមមាន៦ជំពូក សិក្សាអំពី លីមីតនៃអនុគមន៍ ដេវីវេនៃអនុគមន៍ អថិរភាព និងសង់ក្រាប អាំងតេក្រាល ស្ថិតិពីរអថេរ កោនិក ។
ការរៀបចំមេរៀននៅក្នុងសៀវភៅនេះ មានទំរង់ដូចខាងក្រោម :
- មេរៀននីមួយៗបានបញ្ជាក់អំពីវត្ថុបំណងច្បាស់លាស់- ខ្លឹមសារមេរៀននីមួយៗផ្តើមចេញពីឧទាហរណ៍ក្នុងជីវភាពរស់នៅ
- មានលំហាត់ប្រតិបត្តិសំរាប់ពង្រឹងចំណេះដឹងសិស្ស
- នៅចុងមេរៀននៃជំពូកនីមួយៗមានសង្ខេបគន្លឹះមេរៀនសំរាប់ឲសិស្សចងចាំនូវអ្វីដែលបានរៀនរួច
- មេរៀននីមួយៗមានលំហាត់និងលំហាត់ជំពូកសំរាប់ឲសិស្សអនុវត្តដើម្បីពង្រឹងចំណេះដឹង
សៀវភៅសិក្សានេះមានការចូលរួមពី :
- លោកគ្រូ អ្នកគ្រូដែលបានសាកល្បងជួយផ្តល់យោបល់
- លោកគ្រូ អ្នកគ្រូដែលបានសាកល្បងបង្រៀននូវសៀវភៅសិក្សានេះ
- គណះកម្មការវាយតំលៃដែលបានជួយត្រួតពិនិត្យ និងផ្តល់យោបល់
ដើម្បីឲសៀវភៅនេះកាន់តែល្អប្រសើរ យើងខ្ញុំនឹងរងចាំទទួលការរិះគន់និងកែលលំអបន្ថែមអំពីសំណាក់លោកគ្រូ អ្នកគ្រូនិងប្រិយមិត្តអ្នកប្រើប្រាស់សៀវភៅគណិតវិទ្យាកំរិតមូលដ្ធាននេះដោយក្តីរីករាយ ។
សៀវភៅគណិតវិទ្យាកំរិតខ្ពស់ថ្នាក់ទី១២
សៀវភៅគណិតវិទ្យាកំរិតខ្ពស់ថ្នាក់ទី១២ រួមមាន៩ជំពូក សិក្សាអំពី លីមីតនៃស្វុីត ដេវីវេនៃអនុគមន៍ អថិរភាពនិងក្រាបនៃអនុគមន៍ អាំងតេក្រាលកំណត់ សមីការឌីផេរ៉ង់ស្យែលលំដាប់ទី១ បំណែងចែកប្រូបាប វុិចទ័រក្នុងលំហ ភាពចែកដាច់និងវិធីចែកអឺគ្លីត សមីការប៉ារ៉ាម៉ែតនិងកូអរដោនេប៉ូលែ ។
ការរៀបចំមេរៀននៅក្នុងសៀវភៅនេះ មានទំរង់ដូចខាងក្រោម :
- មេរៀននីមួយៗបានបញ្ជាក់អំពីវត្ថុបំណងច្បាស់លាស់- ខ្លឹមសារមេរៀននីមួយៗផ្តើមចេញពីឧទាហរណ៍ក្នុងជីវភាពរស់នៅ
- មានលំហាត់ប្រតិបត្តិសំរាប់ពង្រឹងចំណេះដឹងសិស្ស
- នៅចុងមេរៀននៃជំពូកនីមួយៗមានសង្ខេបគន្លឹះមេរៀនសំរាប់ឲសិស្សចងចាំនូវអ្វីដែលបានរៀនរួច
- មេរៀននីមួយៗមានលំហាត់និងលំហាត់ជំពូកសំរាប់ឲសិស្សអនុវត្តដើម្បីពង្រឹងចំណេះដឹង
សៀវភៅសិក្សានេះមានការចូលរួមពី :
- លោកគ្រូ អ្នកគ្រូដែលបានសាកល្បងជួយផ្តល់យោបល់
- លោកគ្រូ អ្នកគ្រូដែលបានសាកល្បងបង្រៀននូវសៀវភៅសិក្សានេះ
- គណះកម្មការវាយតំលៃដែលបានជួយត្រួតពិនិត្យ និងផ្តល់យោបល់
ដើម្បីឲសៀវភៅនេះកាន់តែល្អប្រសើរ យើងខ្ញុំនឹងរងចាំទទួលការរិះគន់និងកែលលំអបន្ថែមអំពីសំណាក់លោកគ្រូ អ្នកគ្រូនិងប្រិយមិត្តអ្នកប្រើប្រាស់សៀវភៅគណិតវិទ្យាកំរិតខ្ពស់នេះដោយក្តីរីករាយ ។
No comments:
Post a Comment